កាលបរិច្ឆេទ: ០៥ មករា ២០២២ / កសិកម្ម
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៨ ខែធ្នូ សហគ្រាសផលិតឱសថ PPM តែងតែប្រារព្ធខួបនៃការបង្កើតឱសថគីណាល់ ដែលបង្កើតឡើងដោយលោកឱសថបណ្ឌិត កុក សុខគីម ស្ថាបបនិកនៃឱសថបំបាត់ការឈឺចាប់ដំបូងគេ ដែលត្រូវបានបង្កើតឡើង និងផលិតនៅក្នុងប្រទេសកម្ពុជា។ នេះបានបង្ហាញពីការចាប់ផ្តើមនៃឯករាជភាពរបស់យើងលើវិស័យឱសថ និងការច្នៃប្រឌិតសម្រាប់ការផលិតឱសថទំនើបលើកដំបូង គឺនៅឆ្នាំ១៩៦០ ប្រមាណជាពីរបីឆ្នាំក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យ។
ដោយឡែកសហគ្រាសផលិតឱសថ PPM ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយបានចាប់ផ្តើមផលិតឱសថគីណាល់ឡើងវិញដើម្បីបញ្ជាក់ពីការរស់ឡើងវិញនៃវិស័យឧស្សាហកម្មឱសថ បន្ទាប់ពីសង្គ្រាម និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍។
ឥឡូវនេះ Kinal បានក្លាយទៅជាម៉ាកយីហោដ៏ល្បីមួយ ដែលផ្តល់នូវផលិតផលពេញលេញ សម្រាប់ព្យាបាលគ្រប់ទម្រង់នៃការឈឺចុកចាប់ ។
ក្នុងស្មារតីនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់នេះ អនុញ្ញាតឲ្យសហគ្រាសផលិតឱសថ PPM បាននាំយកឱសថថ្មីៗទៅកាន់ទីផ្សារជាបន្តបន្ទាប់ ដែលសក្តិសមសម្រាប់គ្រប់ទម្រង់នៃការព្យាបាល ដោយគ្មានក្តីព្រួយបារម្ភៈ ដោយសារតែយើងផលិតតែឱសថប្រកបដោយគុណភាពជាអន្តរជាតិ ដែលអាចប្រើប្រាស់បានសម្រាប់អ្នកជំងឺទាំងអស់ រួមទាំងអ្នកជំងឺដែលមានជីវភាពលំបាកផងដែរ។ ហើយជាមួយគ្នានេះ ដោយសារតែចំណេះដឹងរបស់យើង ធ្វើឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃឱសថបុរាណខ្មែរ ដោយតម្រង់ទៅរកឱសថបែបទំនើប និងវិទ្យាសាស្ត្រ ដូចជា KEM ប្រូបាយអូទិក តែសុខភាពគីរម្យ, Morinda Citrifolia, ពុកមាត់ឆ្មា, ម្រុំ និងខ្ញីខ្មៅជាដើម ។
នេះជាគំនិតនៃការបង្កើតថ្មីនៅតែមានជាបន្តបន្ទាប់ ហើយសហគ្រាសផលិតឱសថ PPM សហការជាមួយក្រុមហ៊ុនខនហ្វីរេល ជាក្រុមហ៊ុនប្អូនបង្កើតរបស់ PPM ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០១ ដើម្បីចូលរួមលើកកម្ពស់ធនធានដែលមានក្នុងទឹកដីកម្ពុជា តាមរយៈផលិតមានគុណភាពខ្ពស់ គ្រប់រសជាតិ ហើយល្អសម្រាប់សុខភាពដោយសារវាសុទ្ធសឹងជាផលិតផលសរីរាង្គទាំងអស់។
ជាមួយនឹងទស្សនវិស័យនៃការបង្កើតថ្មីទាំងអស់នេះហើយ វាបានចូលរួមចែករំលែងចំណេះដឹង និងធនធាន ហើយខនហ្វីរេលបានធ្វើឲ្យស្ករត្នោតកំពង់ស្ពឺ ក្លាយជាស្ករត្នោតសរីរាង្គដ៏ល្អនៅលើទីផ្សារអន្តរជាតិ ដោយទទួលបានពានរង្វាន់ត្នោតមាសនៅក្នុងពិព័រណ៍អន្តរជាតិ Natexpo 2005 នៅទីក្រុងប៉ារីស ប្រទេសបារាំង និងទទួលបានពានរង្វាន់ផលិតផលឆ្នើមលេខ១នៅអាស៊ាននៅឆ្នាំ ២០១៧ ក្នុងសន្និសីទកំពូលអាស៊ានស្តីពីចំណីអាហារនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម។
ក្រុមហ៊ុនខនហ្វីរេលផលិត និងចែកចាយផងដែរផលិតផលម្រេចកំពតសរីរាង្គ និងផលិតផលកែច្នៃជាច្រើនផ្សេងទៀត ដែលទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ការនាំចេញ។
ការរួមបញ្ចូលគ្នានូវចំណេះដឹងបែបប្រពៃណី ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ជុំវិញក្នុងចំណោមរបស់ផ្សេងទៀត ដើមឈើមួយនេះគឺជាអាថ៌កំបាំងរបស់ខនហ្វីរេល ដែលអនុញ្ញាតឲ្យវាផ្តល់ជូននូវផលិតផលជាងមួយរយមុខ ដែលបានផលិតចេញពីវត្ថុធាតុដើមមាននៅលើទឹកដីនៃប្រទេសកម្ពុជា ដូចជា តែកញ្ចុំផ្កាម្រេចកំពតគីរម្យ ទទួលបានកម្មសិទ្ធិបញ្ញាអន្តរជាតិ ទទួលស្គាល់ថាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។
ការអត់ធ្មត់ និងការតស៊ូទាំងនេះហើយ ដែលបានជំរុញយើងប្រឹងប្រែងអស់រយៈពេលជាង ២០ ឆ្នាំនៅ ខនហ្វីរេល ទើបតែត្រូវបានគេឧទ្ទិសដល់ដោយការទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិនៅកម្ពុជា កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការរៀបចំដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធមួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា។
យើងពិតជាមានមោទនភាពជាខ្លាំងចំពោះពានរង្វាន់នេះ ដែលនាំមកនូវវិធីសាស្រ្តដែលគោលដៅចុងក្រោយនោះគឺធ្វើឲ្យគេស្គាល់ និងចែករំលែកចំណេះដឹងរបស់យើង និងចូលរួមក្នុងការចែករំលែកធនធាន ការអភិវឌ្ឍន៍ជនបទ និងការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។
ជាចុងបញ្ចប់ខ្ញុំសូមបញ្ជាក់ថា សហគ្រាសផលិតឱសថ PPM និងខនហ្វីរេល មានចក្ខុវិស័យរួមគ្នាៈ
– អនុញ្ញាតឲ្យប្រទេសកម្ពុជាធានាបាននូវឯករាជភាពផ្នែកសុខភាព និងចំណីអាហារតាមរយៈការទទួលបានសម្រាប់ទាំងអស់គ្នានូវឱសថ និងផលិតផលអាហារដែលមានគុណភាពកម្រិតអន្តរជាតិ។ special-newsletter-ppm-confirel-depomex-decembre-2021
– ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសយើង ដោយសង្កត់ធ្ងន់ទៅលើការច្នៃប្រឌិតដើម្បីឲ្យផលិតផលកម្ពុជាមានភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។